ព្រះត្រៃបិដក ភាគ ១០

ដែលគេ​ចុច​ដោយ​ក្រចក១​ ​ដែល​គ្មាន​ពូជ​ដុះ​តទៅ១​ ​មានពូជ​ដែរ​ ​តែ​គួ​រប​ន្លេច​គ្រាប់​ចេញ​បាន១​ ​ជា​គំរប់​ប្រាំ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឆាន់​ផ្លែឈើ​ ​ដោយ​សមណ​កប្ប​ទាំង៥នេះឯង​។​
 [​១៣៦​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ពស់​ចឹក​ហើយក៏​ស្លាប់​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បាន​ជា​ដូច្នោះ​ ​ព្រោះ​ភិក្ខុ​នោះ​ ​មិន​ផ្សាយ​មេត្តាចិត្ត​ ​ទៅកាន់​ត្រកូល​ស្តេចពស់​ទាំង៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ ​ភិក្ខុ​នោះ​ ​បាន​ផ្សាយ​មេត្តាចិត្ត​ ​ទៅកាន់​ត្រកូល​ស្តេចពស់​ទាំង៤​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​បើទុកជា​ពស់​ចឹក​ ​ក៏​មិនបាន​ស្លាប់​ទេ​។​ ​ត្រកូល​ស្តេចពស់​ទាំង៤​ ​ដូចម្តេច​ខ្លះ​។​ ​ត្រកូល​ស្តេចពស់​ទាំង៤នោះ​ ​គឺ​ ​ត្រកូល​ស្តេចពស់​ ​ឈ្មោះ​វិរូបក្ខៈ​ ​ត្រកូល​ស្តេចពស់​ ​ឈ្មោះ​ឯ​រាប​ថៈ​ ​ត្រកូល​ស្តេចពស់​ ​ឈ្មោះ​ឆ​ព្យា​បុ​ត្តៈ​ ​ត្រកូល​ស្តេចពស់​ ​ឈ្មោះ​ក​ណ្ហា​គោតម​ក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​បាន​ជា​ដូច្នោះ​ ​ព្រោះ​ភិក្ខុ​នោះ​ ​មិន​ផ្សាយ​មេត្តាចិត្ត​ ​ទៅកាន់​ត្រកូល​ស្តេចពស់​ទាំង៤នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ ​ភិក្ខុ​នោះ​ ​បាន​ផ្សាយ​មេត្តាចិត្ត​ ​ទៅកាន់​ត្រកូល​ស្តេចពស់​ទាំង៤នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​បើទុកជា​ពស់​ចឹក​ ​ក៏​មិនបាន​ស្លាប់​ទេ​។​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636799844135501668
ទៅកាន់ទំព័រ៖