ព្រះត្រៃបិដក ភាគ ១០

ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ទី​ដី​ ​ឲ្យ​ខ្ពស់​ឡើង​។​ ​ខឿន​ក៏​របេះ​ធ្លាក់​ចេញ​។​បេ​។​ ​ពួក​ភិក្ខុ​នាំគ្នា​ឡើង​ ​ក៏​លំបាក​។​បេ​។​ ​ពួក​ភិក្ខុ​នាំគ្នា​ឡើង​ទៅ​ ​ក៏​ធ្លាក់ចុះ​មក​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​(​ឲ្យ​ធ្វើ​)​ ​បង្កាន់ដៃ​។​
 [​២០៥​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​យោង​ទឹកឡើង​ដោយ​វល្លិ៍​ខ្លះ​ ​ដោយ​វត្ថពន្ធ​ចង្កេះ​ខ្លះ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​(​ឲ្យ​ធ្វើ​)​ ​ខ្សែ​សម្រាប់​យោង​ទឹក​អណ្តូង​។​ ​ដៃ​ក៏​ឈឺ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​(​ឲ្យ​ធ្វើ​)​ ​ឈើ​ថ្លឹង​យន្ត​ ​សម្រាប់​យោង​ ​(​ទឹក​)​ ​ព្រ័ត្រ​វែង​ ​និង​រ៉ត​ ​(​សម្រាប់​យោង​)​។​ ​ភាជន៍​ ​ក៏​បែកបាក់​ជាច្រើន​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​បំពង់៣យ៉ាង​ ​គឺ​បំពង់​លោហជាតិ១​ ​បំពង់​ឈើ១​ ​បំពង់​ស្បែក១​។​
 [​២០៦​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​យោង​ទឹក​ក្នុង​ទីវាល​ ​ក៏​លំបាក​ ​ដោយ​រងា​ខ្លះ​ ​ដោយ​ក្តៅ​ខ្លះ​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​រោង​អណ្តូង​ទឹក​។​ ​កំទេច​ស្មៅ​ ​ក៏​ធ្លាក់ចុះ​ក្នុង​រោង​អណ្តូង​ទឹក​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636799864236941404
ទៅកាន់ទំព័រ៖