ព្រះត្រៃបិដក ភាគ ១០

 [​២៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​យ៉ាងនេះ​។​ ​ភិក្ខុ​មាន​ជម្ងឺ​នោះ​ ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ថ្វាយបង្គំ​បាទា​របស់​ភិក្ខុ​ចាស់​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ ​ពោល​ពាក្យ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​មាន​ជម្ងឺ​ ​បើ​វៀរលែង​ឈើច្រត់​ចេញ​ ​ក៏​មិន​អាច​នឹង​ដើរទៅ​មក​បាន​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​សូម​ទណ្ឌ​សម្មតិ​នឹង​សង្ឃ​។​ ​ភិក្ខុ​នោះ​គប្បី​សូម​ជា​គំរប់​ពីរ​ដង​ផង​ ​គប្បី​សូម​ជា​គំរប់​បីដង​ផង​។​
 [​២៤៨​]​ ​ភិក្ខុ​ដែល​ឈ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​នេះ​មាន​ជម្ងឺ​ ​តែ​វៀរលែង​ឈើច្រត់​ចេញ​ហើយ​ ​ក៏​មិន​អាច​នឹង​ដើរទៅ​មក​បាន​ ​ភិក្ខុ​នោះ​មក​សូម​ទណ្ឌ​សម្មតិ​នឹង​សង្ឃ​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​ឲ្យ​ទណ្ឌ​សម្មតិ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​ឈ្មោះ​នេះ​នេះ​ ​មាន​ជម្ងឺ​ ​តែ​វៀរលែង​ឈើច្រត់​ចេញ​ ​ក៏​មិន​អាច​នឹង​ដើរទៅ​មក​បាន​ ​ភិក្ខុ​នោះ​ ​មក​សូម​ទណ្ឌ​សម្មតិ​នឹង​សង្ឃ​។​
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636799887126830631
ទៅកាន់ទំព័រ៖