ព្រះត្រៃបិដក ភាគ ១០

 [​២៩៥​]​ ​សម័យ​នោះ​ឯង​ ​ព្រះពុទ្ធ​ទ្រង់ព្រះ​ភាគ​ ​មាន​បរិសទ្យ​ជាច្រើន​ចោមរោម​ ​ទ្រង់​សំដែងធម៌​ ​ហើយ​ទ្រង់​ក​ណ្តាស​។​ ​ពួក​ភិក្ខុ​ក៏​ធ្វើ​សំឡេង​គឹកកង​យ៉ាង​ខ្លាំង​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ចំរើន​ព្រះជន្មាយុ​រស់នៅ​ ​សូម​ព្រះ​សុគត​ចំរើន​ព្រះជន្មាយុ​រស់នៅ​(​១​)​ ​។​ ​ធម្មកថា​ ​ក៏​ដាច់​ពាក់កណ្តាល​ ​ដោយ​សំឡេង​នោះ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែលគេ​និយាយ​ថា​ ​អ្នក​ចូរ​រស់នៅ​ដូច្នេះ​ ​ក្នុង​វេលា​ដែល​ក​ណ្តាស​ ​បុគ្គល​នោះ​ ​គួរ​រស់នៅ​ ​ឬ​គួរ​ស្លាប់​ ​ព្រោះ​ហេតុ​ប៉ុណ្ណោះ​ដែរ​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​មិនមែនទេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកដទៃ​ ​ភិក្ខុ​មិន​ត្រូវ​ពោល​ថា​ ​អ្នក​ចូរ​រស់នៅ​ ​ក្នុង​វេលា​ក​ណ្តាស​ ​(​ប៉ុណ្ណោះ​)​ទេ​ ​ភិក្ខុ​ណា​ពោល​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៩៦​]​ ​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​ ​ទៅ​និយាយ​នឹង​ពួក​ភិក្ខុ​ ​ក្នុង​វេលា​ដែល​ក​ណ្តាស​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​ចូរ​លោក​រស់នៅ​។​ ​ពួក​ភិក្ខុ​មាន​សេចក្តី​រង្កៀស​ ​មិន​ហ៊ាន​ពោលតប​វិញ​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបើ​ ​
​(​១​)​ ​ត្រង់​ពាក្យ​ថា​ ​ព្រះមានព្រះភាគ​ចូរ​រស់នៅ​ ​និង​ពាក្យ​ថា​ ​ព្រះ​សុគត​ចូរ​រស់នៅ​ ​ពាក្យ​ទាំងពីរ​នេះ​ ​ជា​ពាក្យ​ថ្វាយព្រះពរ​ ​តែ​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​ហាម​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636799920728772552
ទៅកាន់ទំព័រ៖