ព្រះត្រៃបិដក ភាគ ១០

ខ្ទឹម​នោះ​ ​ភិក្ខុ​គួរ​ឆាន់​ដែរ​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុនេះ​ ​មិន​គួរ​ទេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ឆាន់​ខ្ទឹម​ទេ​ ​ភិក្ខុ​ណា​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៩៨​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មាន​អាពាធ​ ​កើតអំពី​ខ្យល់​ក្នុង​ផ្ទៃ​។​ ​លំដាប់នោះ​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​មាន​ថេរ​វាចា​សួរ​ព្រះ​សារីបុត្ត​មាន​អាយុ​ដូច្នេះ​ថា​ ​នែ​អាវុសោ​សារីបុត្ត​ ​អាពាធ​ ​ដែល​កើតអំពី​ខ្យល់​ ​ក្នុង​ផ្ទៃ​របស់​លោក​ពីមុន​ ​តែង​ជាសះស្បើយ​ ​ដោយ​ថ្នាំ​អ្វី​។​ ​ព្រះ​សារីបុត្ត​តប​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​តែង​ជាសះស្បើយ​ដោយ​ខ្ទឹម​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​មាន​អាពាធ​ជាហេតុ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ឆាន់​ខ្ទឹម​បាន​។​
 [​២៩៩​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ ​បន្ទោបង់​បស្សាវៈ​ ​ក្នុង​ទី​ពីសពាស​។​ ​អារាម​មិន​ស្អាត​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​បន្ទោបង់​បស្សាវៈ​ ​តែ​ក្នុង​កន្លែង​មួយ​។​ ​អារាម​មាន​ក្លិនអាក្រក់​។​បេ​។​ ​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636799921898049431
ទៅកាន់ទំព័រ៖