ព្រះត្រៃបិដក ភាគ ១០

 [​៣៤១​]​ ​សម័យ​នោះ​ឯង​ ​មាន​ពស់​ធ្លាក់​ពី​ដម្បូល​ស្មៅ​ ​មក​លើ​-​ក​-​ភិក្ខុ១រូប​។​ ​ភិក្ខុ​នោះ​ខ្លាច​ ​ក៏​ស្រែក​ភ្លាត់​សំឡេង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ស្ទុះ​ទៅ​សួរ​ភិក្ខុ​នោះ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រោះ​ហេតុអ្វី​ ​បាន​ជា​លោក​ស្រែក​ភ្លាត់​សំឡេង​ដល់ម្ល៉េះ​។​ ​ទើប​ភិក្ខុ​នោះ​ ​បាន​ប្រាប់​សេចក្តី​នុ៎ះ​ ​ដល់​ពួក​ភិក្ខុ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​(​ឲ្យ​ធ្វើ​)​ ​ពិតាន​ឡើង​។​
 [​៣៤២​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ព្យួរ​ថង់​នឹង​ជើង​គ្រែ​ខ្លះ​ ​នឹង​ជើងតាំង​ខ្លះ​។​ ​អស់ទាំង​សត្វ​កណ្តុរ​ ​និង​កណ្តៀរ​ ​កាត់​ដាច់ដាច​អស់​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​(​ឲ្យ​ធ្វើ​)​ ​ចំរឹង​ជញ្ជាំង​ ​និង​ដៃកែវ​។​
 [​៣៤៣​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ទុក​ចីវរ​លើ​គ្រែ​ខ្លះ​ ​លើ​តាំង​ខ្លះ​។​ ​ចីវរ​ក៏​ធ្លុះធ្លាយ​អស់​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អ​នុញ្ញា​ត​ស្នួ​រ​ចីវរ​ ​និង​ខ្សែស្បៀង​ទុក​ក្នុង​វិហារ​។​
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636799949209781573
ទៅកាន់ទំព័រ៖