ព្រះត្រៃបិដក ភាគ ១០

ទាស់ទែងគ្នា​ ​ទៅវិញទៅមក​ ​ភិក្ខុ​ទាំងពីរ​រូប​នោះ​ ​ជាស​ត្រូវ​នឹងគ្នា​ ​ព្រោះ​ការទាស់ទែង​គ្នា​ ​ក៏​មាននៅ​ក្នុង​ទី​ចំពោះមុខ​ ​នេះ​ហៅថា​ ​ការ​ចំពោះមុខ​បុគ្គល​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​។​ ​ក្នុង​យេ​ភុយ្យសិ​កា​កម្ម​នោះ​ ​មាន​វិធី​ធ្វើ​ដូចម្តេច​។​ ​ការ​ធ្វើ​ ​កិរិយា​ធ្វើ​ ​ការ​ចូល​ទៅ​ជិត​ ​ការ​ចូល​ទៅ​អែបនែប​ ​ការ​ទទួល​ ​និង​ការ​មិន​ហាមឃាត់​ ​នូវ​យេ​ភុយ្យសិ​កា​កម្ម​ណា​ ​នេះ​ហៅថា​ ​វិធី​ធ្វើ​ ​ក្នុង​យេ​ភុយ្យសិ​កា​កម្ម​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អធិករណ៍​រម្ងាប់​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​អ្នកធ្វើ​ ​ត្រឡប់​សើរើ​ឡើងវិញ​ ​ត្រូវ​ឧក្កោដ​នក​បាចិត្តិយៈ​។​ ​ភិក្ខុ​អ្នកឲ្យ​ឆន្ទៈ​ហើយ​ ​ត្រឡប់​តិះដៀល​ ​ត្រូវ​ខីយ​នក​បាចិត្តិយៈ​។​
 [​៩៧​]​ ​សម័យ​នោះ​ឯង​ ​ក្នុង​ក្រុង​សាវត្ថី​ ​មាន​អធិករណ៍​កើត​ប្រាកដ​យ៉ាងនេះ​ឡើង​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​ជា​អ្នក​មិន​ត្រេកអរ​ ​ដោយ​វិធី​រម្ងាប់​អធិករណ៍​ ​របស់​សង្ឃ​ ​ក្នុង​ក្រុង​សាវត្ថី​ឡើយ​ ​ហើយ​បានឮ​ដំណឹង​ថា​ ​មាន​ព្រះ​ថេរៈ​ច្រើន​អង្គ​ ​គង់នៅ​ក្នុង​អាវាស​ឯណោះ​ ​ជា​ពហុស្សូត​ ​ចេះចាំ​និកាយ​ ​ទ្រទ្រង់ធម៌​ ​ទ្រទ្រង់​វិន័យ​ ​ទ្រទ្រង់​មាតិកា​ ​ជា​អ្នកប្រាជ្ញ​ ​វាងវៃ​ ​មាន​ប្រាជ្ញា​ ​មាន​អៀនខ្មាស​ ​ជា​អ្នកមាន​រង្កៀស​ ​ជា​អ្នក​ប្រាថ្នា​ការសិក្សា​ ​បើ​ព្រះ​ថេរៈ​ទាំងនោះ​ ​រម្ងាប់​អធិករណ៍​នេះ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​យ៉ាងនេះ​ ​ទើប​អធិករណ៍​នេះ​ ​រម្ងាប់​បាន​ដោយ​ស្រួល​។​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636799810827306548
ទៅកាន់ទំព័រ៖