ព្រះត្រៃបិដក ភាគ ១០០
ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ ហេតុសហេតុកទុកៈ។
ហេតុហេតុសម្បយុត្តទុកៈ
[១២៩] ធម៌ជាហេតុក្តី ប្រកបដោយហេតុក្តី អាស្រ័យនូវធម៌ជាហេតុផង ប្រកបដោយហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអទោសៈ និងអមោហៈ អាស្រ័យនូវអលោភៈ។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ មោហៈ អាស្រ័យនូវលោភៈ។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ ក្នុងខណៈនៃបដិសន្ធិ…។
ID: 637830399933164770
ទៅកាន់ទំព័រ៖