ព្រះត្រៃបិដក ភាគ ១០០

ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​តំណ មាន​វារៈ៣ បវត្តិ​ប្ប​ដិ​សន្ធិ (ចប់) បរិបូណ៌។ សេចក្តី​បំប្រួញ។
 [១៣៩ ] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម។


 [១៤០] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ សេចក្តី​បំប្រួញ។ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។

ចប់ បច្ច​នីយៈ។
និស្សយ​វារៈ ដូចគ្នានឹង​បច្ចយ​វារៈ​ដែរ។


សំសដ្ឋ​វារៈ


 [១៤១] ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ច្រឡំ​នឹង​ធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ១ មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​… ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [១៤២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ២ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។

ចប់ អនុលោម។

ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 637830402440764003
ទៅកាន់ទំព័រ៖