ព្រះត្រៃបិដក ភាគ ១០០
អប្បដិឃធម៌ ពឹងផ្អែកនឹងសប្បដិឃធម៌ផង នឹងអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខាយតនៈផង ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយកាយវិញ្ញាណផង នឹងកាយាយតនៈផង។ ព្រោះអធិបតិប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះអវិគតប្បច្ច័យ។
[២៣២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ ឯការរាប់នូវបច្ចនីយៈ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។
និស្សយវារៈ ប្រហែលគ្នានឹងបច្ចយវារៈដែរ។
ឯក្នុងសំសដ្ឋវារៈ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១ សេចក្តីបំប្រួញ។ ព្រោះអវិគតប្បច្ច័យ មានបញ្ហាតែ១គត់។ វារៈទាំង២ បណ្ឌិតគប្បីធ្វើចុះ។
ID: 637830420717488161
ទៅកាន់ទំព័រ៖