ព្រះត្រៃបិដក ភាគ ១០០

ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ អាស្រ័យ​នូវ​ពួក​ខន្ធ​មិនមែន​ជាហេតុ ក្នុង​អរូប ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ពួក​ធម៌​ជាហេតុ​ក្តី ពួក​ធម៌​មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ពួក​ហេតុ​ក្តី អាស្រ័យ​នូវ​ខន្ធ១ មិនមែន​ជាហេតុ ក្នុង​អរូប។បេ។ នូវ​ខន្ធ២។បេ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ធម៌​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​អទោសៈ អមោហៈ អាស្រ័យ​នូវ​អលោភៈ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង ក្នុង​អរូប។ បណ្ឌិត គប្បី​ចង​ជា​ចក្កៈ​ចុះ។ មោហៈ អាស្រ័យ​នូវ​លោភៈ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង ក្នុង​អរូប។ បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ មិនមែន​ជាហេតុ​ផង ហេតុ​ផង ក្នុង​អរូប។បេ។ នូវ​ខន្ធ២… ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ​មិនមែន​ជាហេតុ​ផង ហេតុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ពួក​ធម៌​ជាហេតុ​ក្តី ពួក​ធម៌​មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី អទោសៈ​ក្តី អមោហៈ​ក្តី អាស្រ័យ​នូវ​ខន្ធ១ មិនមែន​ជាហេតុ​ផង អលោភៈ​ផង ក្នុង​អរូប។បេ។
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 637830305749543588
ទៅកាន់ទំព័រ៖