ព្រះត្រៃបិដក ភាគ ១០០
ព្រោះហេតុប្បច្ច័យ គឺតំណ មានវារៈ៣ បវត្តិប្បដិសន្ធិ (ចប់) បរិបូណ៌។ សេចក្តីបំប្រួញ។
[១៣៩ ] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[១៤០] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ចប់ បច្ចនីយៈ។
និស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ។
សំសដ្ឋវារៈ
[១៤១] ធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ច្រឡំនឹងធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ១ មិនមែនជាហេតុ តែប្រកបដោយហេតុ… ក្នុងខណៈនៃបដិសន្ធិ…។
[១៤២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ២ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ចប់ អនុលោម។
ID: 637830402440764003
ទៅកាន់ទំព័រ៖