ព្រះត្រៃបិដក ភាគ ១០១

គន្ថ​គន្ថ​សម្បយុត្ត​ទុ​កៈ
បដិ​ច្ច​វារៈ


 [១៥០] ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត អាស្រ័យ​នូវ​ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​អភិជ្ឈា​កាយគន្ថៈ អាស្រ័យ​នូវ​សីលព្វត​បរាមាស​កាយគន្ថៈ សីលព្វត​បរាមាស​កាយគន្ថៈ អាស្រ័យ​នូវ​អភិជ្ឈា​កាយគន្ថៈ អភិជ្ឈា​កាយគន្ថៈ អា​ស្រ័យ​នូវ​ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ អាស្រ័យ​នូវ​អភិជ្ឈា​កាយគន្ថៈ។ ធម៌​ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ អាស្រ័យ​នូវ​ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​ពួក​គន្ថៈ។ ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត​ផង ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ​ផង អាស្រ័យ​នូវ​ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​អភិជ្ឈា​កាយគន្ថៈ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង អាស្រ័យ​នូវ​សីលព្វត​បរាមាស​កាយគន្ថៈ បណ្ឌិត​គប្បី​ធ្វើឲ្យ​ជា​ចក្កៈ​ផង​ចុះ។ ធម៌​ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ អាស្រ័យ​នូវ​ធម៌​ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 637830590917024631
ទៅកាន់ទំព័រ៖