ព្រះត្រៃបិដក ភាគ ១០១
សេចក្តីបំប្រួញ។ បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះចុះ។ នីវរណទុកៈ យ៉ាងណា បណ្ឌិត គប្បីពិចារណា ហើយធ្វើយ៉ាងនោះចុះ។
ចប់ នីវរណនីវរណិយទុកៈ
នីវរណនីវរណសម្បយុត្តទុកៈ
បដិច្ចវារៈ
[២២៧] ធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត អាស្រ័យនូវធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ និងអវិជា្ជនីវរណៈ អាស្រ័យនូវកាមច្ឆន្ទនីវរណៈ នីវរណៈទាំងអស់ បណ្ឌិតគប្បីធ្វើឲ្យជាចក្កៈផងចុះ។ ធម៌ជានីវរណសម្បយុត្ត និងជានោនីវរណៈ អាស្រ័យនូវធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវពួកនីវរណៈ។ ធម៌ជានីវរណៈ និងជានីវរណសម្បយុត្តក្តី ជានីវរណសម្បយុត្ត និងជានោនីវរណៈក្តី អាស្រ័យនូវធម៌ជានីវរណៈ និងជានីវរណសម្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ អវិជ្ជានីវរណៈ និងពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវកាមច្ឆន្ទនីវរណៈ បណ្ឌិតគប្បីធ្វើឲ្យជាចក្កផងចុះ។ ធម៌ជានីវណសម្បយុត្ត និងជានោនីវរណៈ អាស្រ័យនូវធម៌
ID: 637830625686868730
ទៅកាន់ទំព័រ៖