ព្រះត្រៃបិដក ភាគ ១០១
គន្ថគន្ថសម្បយុត្តទុកៈ
បដិច្ចវារៈ
[១៥០] ធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្ត អាស្រ័យនូវធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអភិជ្ឈាកាយគន្ថៈ អាស្រ័យនូវសីលព្វតបរាមាសកាយគន្ថៈ សីលព្វតបរាមាសកាយគន្ថៈ អាស្រ័យនូវអភិជ្ឈាកាយគន្ថៈ អភិជ្ឈាកាយគន្ថៈ អាស្រ័យនូវឥទំសច្ចាភិនិវេសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ អាស្រ័យនូវអភិជ្ឈាកាយគន្ថៈ។ ធម៌ជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈ អាស្រ័យនូវធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវពួកគន្ថៈ។ ធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្តផង ជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈផង អាស្រ័យនូវធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអភិជ្ឈាកាយគន្ថៈផង ពួកសម្បយុត្តកក្ខន្ធផង អាស្រ័យនូវសីលព្វតបរាមាសកាយគន្ថៈ បណ្ឌិតគប្បីធ្វើឲ្យជាចក្កៈផងចុះ។ ធម៌ជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈ អាស្រ័យនូវធម៌ជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈ
ID: 637830590917024631
ទៅកាន់ទំព័រ៖