ព្រះត្រៃបិដក ភាគ ១០២
ចិត្តសហភុទុកៈ
បដិច្ចវារៈ
[១៨៩] ចិត្តសហភុធម៌
(១) (ធម៌កើតជាមួយនឹងចិត្ត) អាស្រ័យនូវចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូប ជាចិត្តសហភុក្តី អាស្រ័យនូវចិត្តសហភុក្ខន្ធ (ខន្ធកើតជាមួយនឹងចិត្ត) ១ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចិត្តសហភុក្ខន្ធ១ នូវខន្ធ២…។ នោចិត្តសហភុធម៌
(២) (ធម៌មិនមែនកើតជាមួយនឹងចិត្ត) អាស្រ័យនូវចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តក្តី ចិត្តសមុដ្ឋានរូប ជានោចិត្តសហភុក្តី អាស្រ័យនូវពួកចិត្តសហភុក្ខន្ធក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវពួកចិត្តសហភុក្ខន្ធ។ ចិត្តសហភុធម៌ក្តី នោចិត្តសហភុធម៌ក្តី អាស្រ័យនូវចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូប ជាចិត្តសហភុ និងជានោចិត្តសហភុក្តី អាស្រ័យនូវចិត្តសហភុក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវចិត្តសហភុក្ខន្ធ១។ នោចិត្តសហភុធម៌ អាស្រ័យនូវនោចិត្តសហភុធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជានោចិត្តសហភុ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវចិត្ត វត្ថុ
(១) គឺវេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញាណ និងវចីវិញ្ញត្តិ (២) គឺចិត្ត រូប និងនិព្វាន
ID: 637830714332640287
ទៅកាន់ទំព័រ៖