ព្រះត្រៃបិដក ភាគ ១០២

ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២២៩] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។
 [២៣០] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​បំប្រួញ។ សហជាត​វារៈ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។

បច្ចយ​វារៈ


 [២៣១] ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ពឹងផ្អែក​នឹង​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ មាន​វារៈ៣ ដូច​បដិ​ច្ច​វារៈ​ដែរ។ នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ពឹង​ផ្អែក​នឹងនោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ចិត្ត ចិត្ត ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ មាន​រហូតដល់​ពួក​មហាភូត។ ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ពឹង​ផ្អែក​នឹងនោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ ពឹងផ្អែក​នឹង​ចិត្ត ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ វារៈ២ បណ្ឌិត​គប្បី​ធ្វើ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ចុះ។ ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ពឹងផ្អែក​នឹង​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ផង
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637830721830959445
ទៅកាន់ទំព័រ៖