ព្រះត្រៃបិដក ភាគ ១០២
ក្នុងនឈានប្បច្ច័យ មានវារៈ៦ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
[២២៩] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។
[២៣០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ សហជាតវារៈ ដូចគ្នានឹងបដិច្ចវារៈដែរ។
បច្ចយវារៈ
[២៣១] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។ មានវារៈ៣ ដូចបដិច្ចវារៈដែរ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងចិត្ត ចិត្ត ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ មានរហូតដល់ពួកមហាភូត។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងចិត្ត ពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ពឹងផ្អែកនឹងវត្ថុ វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ផង
ID: 637830721830959445
ទៅកាន់ទំព័រ៖