ព្រះត្រៃបិដក ភាគ ១០៣

ឧបាទាន​សម្បយុត្ត​ធម៌ អាស្រ័យ​នូវ​ឧបាទាន​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ក្នុង​អរូប ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​លោភៈ ដែល​ប្រាសចាក​ទិដ្ឋិ។ ឧបាទាន​សម្បយុត្ត​ធម៌ អាស្រ័យ​នូវ​ឧបាទាន​សម្បយុត្ត​ធម៌​ផង នូវ​ឧបាទាន​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ក្នុង​អរូប ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នូវ​លោភៈ​ផង នូវ​ខន្ធ២ …។ ឧបាទាន​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​ឧបាទាន​សម្បយុត្ត​ធម៌​ផង នូវ​ឧបាទាន​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ឧបាទាន​វិ​ប្ប​យុត្ត​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នូវ​លោភៈ​ផង។ … ព្រោះ​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ និ​ងន​អា​សេវន​ប្ប​ច្ច័​យ។
 [១៤០] ឧបាទាន​សម្បយុត្ត​ធម៌ អាស្រ័យ​នូវ​ឧបាទាន​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​សម្បយុត្ត​កចេតនា អាស្រ័យ​នូវ​ពួក​ឧបាទាន​សម្បយុត្ត​ក្ខន្ធ។ ឧបាទាន​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​ឧបាទាន​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637831013834970759
ទៅកាន់ទំព័រ៖