ព្រះត្រៃបិដក ភាគ ១០៣
បច្ចយវារៈ
[១៤២] ឧបាទានសម្បយុត្តធម៌ ពឹងផ្អែកនឹងឧបាទានសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ ឧបាទានវិប្បយុត្តធម៌ ពឹងផ្អែកនឹងឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពឹងផ្អែកនឹងឧបាទានវិប្បយុត្តក្ខន្ធ១ … រហូតដល់ពួកមហាភូតខាងក្នុង ពួកឧបាទានវិប្បយុត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ លោភៈ ដែលប្រាសចាកទិដ្ឋិ ពឹងផ្អែកនឹងវត្ថុ។ ឧបាទានសម្បយុត្តធម៌ ពឹងផ្អែកនឹងឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកឧបាទានសម្បយុត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងលោភៈដែលប្រាសចាកទិដ្ឋិ។ ឧបាទានសម្បយុត្តធម៌ក្តី ឧបាទានវិប្បយុត្តធម៌ក្តី ពឹងផ្អែកនឹងឧបាទានវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកឧបាទានសម្បយុត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងលោភៈ ដែលប្រាសចាកទិដ្ឋិ ពួកខន្ធដែលច្រឡំដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ពឹងផ្អែកនឹងវត្ថុ។
ID: 637831014452033075
ទៅកាន់ទំព័រ៖