ព្រះត្រៃបិដក ភាគ ១០៤

អវិតក្ក​ធម៌ អាស្រ័យ​នូវ​សវិ​តក្ក​ធម៌​ផង នូវ​អវិតក្ក​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​សវិ​តក្ក​ក្ខន្ធ​ផង នូវ​វិតក្កៈ​ផង នូវ​ពួក​មហាភូត​ផង កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​សវិ​តក្ក​ក្ខន្ធ​ផង នូវ​វិតក្កៈ​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​បដិ​សនិ្ធ វិតក្កៈ អាស្រ័យ​នូវ​ពួក​សវិ​តក្ក​ក្ខន្ធ​ផង នូវ​វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ។ សវិ​តក្ក​ធម៌​ក្តី អវិតក្ក​ធម៌​ក្តី អាស្រ័យ​នូវ​សវិ​តក្ក​ធម៌​ផង នូវ​អវិតក្ក​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​សវិ​តក្ក​ក្ខន្ធ១ផង នូវ​វិតក្កៈ​ផង នូវ​ខន្ធ២ … ខន្ធ៣ អាស្រ័យ​នូវ​សវិ​តក្ក​ក្ខន្ធ១ផង នូវ​វិតក្កៈ​ផង នូវ​ខន្ធ២ …ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​សវិ​តក្ក​ក្ខន្ធ​ផង នូវ​វិតក្កៈ​ផង នូវ​ពួក​មហាភូត​ផង ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​សវិ​តក្ក​ក្ខន្ធ១ផង នូវ​វិតក្កៈ​ផង នូវ​ខន្ធ២ … ខន្ធ៣ អាស្រ័យ​នូវ​សវិ​តក្ក​ក្ខន្ធ១ផង នូវ​វិតក្កៈ​ផង ក្នុង​ខណៈ​នៃ​បដិ​សនិ្ធ នូវ​ខន្ធ២ … កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​សវិ​តក្ក​ក្ខន្ធ​ផង នូវ​វិតក្កៈ​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ៣ក្តី វិតក្កៈ​ក្តី អាស្រ័យ​នូវ​សវិ​តក្ក​ក្ខន្ធ១ផង នូវ​វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២…។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 637831220033536137
ទៅកាន់ទំព័រ៖