ព្រះត្រៃបិដក ភាគ ១០៤
សវិតក្កទុកៈ
បដិច្ចវារៈ
[៤១] សវិតក្កធម៌ (ធម៌ដែលប្រកបដោយសេចក្តីត្រិះរិះ) អាស្រ័យនូវសវិតក្កធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយវិតក្កៈ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។បេ។ អវិតក្កធម៌ (ធម៌ដែលមិនមានសេចក្តីត្រិះរិះ) អាស្រ័យនូវសវិតក្កធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺវិតក្កៈផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ។បេ។ សវិតក្កធម៌ក្តី អវិតក្កធម៌ក្តី អាស្រ័យនូវសវិតក្កធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង វិតក្កៈផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ១ ដែលប្រកបដោយវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ។បេ។ អវិតក្កធម៌ អាស្រ័យនូវអវិតក្កធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ១ ដែលមិនមានវិតក្កៈ នូវខន្ធ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវអវិតក្កក្ខន្ធ១ នូវខន្ធ២ … កដត្តារូប អាស្រ័យនូវវិតក្កៈ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ វត្ថុអាស្រ័យនូវវិតក្កៈ វិតក្កៈ អាស្រ័យនូវវត្ថុ នូវមហាភូត១…។
ID: 637831219660502045
ទៅកាន់ទំព័រ៖