[៦៦៨] ឧប្បន្នធម៌ជាអរណៈ ជាបច្ច័យនៃឧប្បន្នធម៌ជាអរណៈ ដោយអារម្មណប្បច្ច័យ។
[៦៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
បញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ សរណទុកឧប្បន្នត្តិកៈ។
សរណទុកអតីតត្តិកៈ
[៦៧០] បច្ចុប្បន្នធម៌ជាសរណៈ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ជាសរណៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ បច្ចុប្បន្នធម៌ជាអរណៈ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ជាអរណៈ ដោយហេតុប្បច្ច័យ។
[៦៧១] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
បញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ សរណទុកអតីតត្តិកៈ។
សរណទុកអតីតារម្មណត្តិកៈ
[៦៧២] អតីតារម្មណធម៌ជាសរណៈ អាស្រ័យនូវអតីតារម្មណធម៌ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។