ព្រះត្រៃបិដក ភាគ ១០៦

 [៦៧៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សឹង​មាន​សេចក្តី​ពិស្តារ។

ចប់ សរណ​ទុក​អតី​តា​រម្ម​ណត្តិ​កៈ។


សរណ​ទុក​អជ្ឈត្ត​ត្តិ​កៈ


 [៦៧៨] អជ្ឈត្ត​ធម៌​ជាស​រណៈ អាស្រ័យ​នូវ​អជ្ឈត្ត​ធម៌​ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អជ្ឈត្ត​ធម៌​ជា​អរណៈ អាស្រ័យ​នូវ​អជ្ឈត្ត​ធម៌​ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៧៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សឹង​មាន​សេចក្តី​ពិស្តារ។
 [៦៨០] ពហិ​ទ្ធា​ធម៌​ជាស​រណៈ អា​ស្រ័យ​នូវ​ពហិ​ទ្ធា​ធម៌​ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ពហិ​ទ្ធា​ធម៌​ជា​អរណៈ អា​ស្រ័យ​នូវ​ពហិ​ទ្ធា​ធម៌​ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637831849125901905
ទៅកាន់ទំព័រ៖