ព្រះត្រៃបិដក ភាគ ១០៧
[៤០៧] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[៤០៨] កុសលធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ជាបច្ច័យនៃកុសលធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ដោយហេតុប្បច្ច័យ។ អព្យាកតធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ជាបច្ច័យនៃអព្យាកតធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ដោយហេតុប្បច្ច័យ។
[៤០៩] អព្យាកតធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ជាបច្ច័យនៃអព្យាកតធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ដោយអារម្មណប្បច្ច័យ អព្យាកតធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ជាបច្ច័យនៃកុសលធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ដោយអារម្មណប្បច្ច័យ។
[៤១០] កុសលធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ជាបច្ច័យនៃកុសលធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ដោយអធិបតិប្បច្ច័យ។ អព្យាកតធម៌
ID: 637832250665866077
ទៅកាន់ទំព័រ៖