ព្រះត្រៃបិដក ភាគ ១០៧
កុសលត្តិកឆគោច្ឆកទុកៈ
[៤១៣] អាស្រ័យនូវអកុសលធម៌ ជាសញ្ញោជនៈ … ជាគន្ថៈ ជាអកុសល … ជាឱឃៈ ជាយោគៈ ជានីវរណៈ…។ កុសលធម៌មិនមែនជាបរាមាសៈ អាស្រ័យនូវកុសលធម៌មិនមែនជាបរាមាសៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ប្រហែលគ្នានឹងអាសវគោច្ឆកៈដែរ។ ទិដ្ឋិមិនកើតឡើង ព្រោះអាស្រ័យនូវទិដ្ឋិទេ។
ចប់ កុសលត្តិកឆគោច្ឆកទុកៈ។
កុសលត្តិកសារម្មណទុកៈ
[៤១៤] កុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ អាស្រ័យនូវកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ អាស្រ័យនូវអកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ អាស្រ័យនូវអព្យាកតធម៌ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤១៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
ID: 637832251316847552
ទៅកាន់ទំព័រ៖