ព្រះត្រៃបិដក ភាគ ១០៧

 [៥៨៨] អព្យាកតធម៌​មិន​មាន​ឧត្តរៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​មិន​មាន​ឧត្តរៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ អព្យាកតធម៌​មិន​មាន​ឧត្តរៈ ជា​បច្ច័យ​នៃ​កុសលធម៌​មិន​មាន​ឧត្តរៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៥៨៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ឯបញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ កុសល​ត្តិ​កស​ឧត្តរ​ទុ​កៈ។


កុសល​ត្តិ​កស​រណ​ទុ​កៈ


 [៥៩០] អកុសលធម៌​ប្រកបដោយ​រណៈ (លាមក) អាស្រ័យ​នូវ​អកុសលធម៌​ប្រកបដោយ​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៩១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
 [៥៩២] កុសលធម៌​មិន​មាន​រណៈ អាស្រ័យ​នូវ​កុសលធម៌​មិន​មាន​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637832266170673497
ទៅកាន់ទំព័រ៖