ព្រះត្រៃបិដក ភាគ ១០៧
វេទនាត្តិកសរណទុកៈ
[៥៩៧] ធម៌ដែលសម្បយុត្តដោយសុខវេទនា ប្រកបដោយរណៈ អាស្រ័យនូវធម៌ដែលសម្បយុត្តដោយសុខវេទនា ប្រកបដោយរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ដែលសម្បយុត្តដោយទុក្ខវេទនា ប្រកបដោយរណៈ អាស្រ័យនូវធម៌ ដែលសម្បយុត្តដោយទុក្ខវេទនា ប្រកបដោយរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ដែលសម្បយុត្តដោយវេទនាមិនជាទុក្ខ មិនជាសុខ ប្រកបដោយរណៈ អាស្រ័យនូវធម៌ ដែលសម្បយុត្តដោយវេទនាមិនជាទុក្ខមិនជាសុខ ប្រកបដោយរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៩៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៥៩៩] ធម៌ដែលសម្បយុត្តដោយសុខវេទនា ប្រកបដោយរណៈ ជាបច្ច័យនៃធម៌ ដែលសម្បយុត្តដោយសុខវេទនា ប្រកបដោយរណៈ ដោយហេតុប្បច្ច័យ។ ធម៌ដែលសម្បយុត្តដោយទុក្ខវេទនា ប្រកបដោយរណៈ ជាបច្ច័យនៃធម៌ ដែលសម្បយុត្តដោយទុក្ខវេទនា ប្រកបដោយរណៈ ជាបច្ច័យនៃធម៌ ដែលសម្បយុត្តដោយទុក្ខវេទនា ប្រកបដោយរណៈ ដោយហេតុប្បច្ច័យ។
ID: 637832266892466116
ទៅកាន់ទំព័រ៖