ព្រះត្រៃបិដក ភាគ ១០៧
កុសលត្តិកបីតិត្តិកៈ
[៧៤៦] ធម៌ជាកុសល ប្រកបដោយបីតិ អាស្រ័យនូវធម៌ជាកុសល ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ជាអកុសល ប្រកបដោយបីតិ អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ជាអព្យាកតៈ ប្រកបដោយបីតិ អាស្រ័យនូវធម៌ជាអព្យាកតៈ ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។
[៧៤៨] ធម៌ជាកុសល ប្រកបដោយបីតិ ជាបច្ច័យនៃធម៌ជាកុសល ប្រកបដោយបីតិ ដោយហេតុប្បច្ច័យ។ ធម៌ជាអកុសល ប្រកបដោយបីតិ ជាបច្ច័យនៃធម៌ជាអកុសល ប្រកបដោយបីតិ ដោយហេតុប្បច្ច័យ។ ធម៌ជាអព្យាកតៈ ប្រកបដោយបីតិ ជាបច្ច័យនៃធម៌ជាអព្យាកតៈ ប្រកបដោយបីតិ ដោយហេតុប្បច្ច័យ។
[៧៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ID: 637832301483682501
ទៅកាន់ទំព័រ៖