ព្រះត្រៃបិដក ភាគ ១០៧

ហេតុ​ទុក​សប្ប​ច្ច​យទុ​កៈ
 [៩៤៧] ធម៌​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ អាស្រ័យ​នូវ​ធម៌​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ អាស្រ័យ​នូវ​ធម៌​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ​ផង មិនមែន​ហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៩៤៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [៩៤៩] ធម៌​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ ដោយហេតុ​ប្ប​ច្ច័​យ។
 [៩៥០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ឯបញ្ហា​វារៈ បណ្ឌិត គប្បី​ឲ្យ​ពិ​សា្ដ​រយ៉ា​ងនោះ​ផង​ចុះ។

ចប់ ហេតុ​ទុក​សប្ប​ច្ច​យទុ​កៈ។

ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 637832330273910495
ទៅកាន់ទំព័រ៖