ព្រះត្រៃបិដក ភាគ ១០៧

 [៣៨៤] កុសលធម៌​មិន​មាន​អាសវៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​មិន​មាន​អាសវៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ អព្យាកតធម៌​មិន​មាន​អាសវៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​មិន​មាន​អាសវៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៣៨៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ។

ចប់ កុសល​ត្តិ​កសា​សវ​ទុ​កៈ។


កុសល​ត្តិ​កអាសវ​សម្បយុត្ត​ទុ​កៈ


 [៣៨៦] អកុសលធម៌​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​អកុសលធម៌​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៨៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សុទ្ធតែ​មាន​វារៈ១។
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 637832237998680999
ទៅកាន់ទំព័រ៖