ព្រះត្រៃបិដក ភាគ ១០៧

កុសល​ត្តិ​កឆគោ​ច្ឆ​កទុ​កៈ
 [៤១៣] អាស្រ័យ​នូវ​អកុសលធម៌ ជា​សញ្ញោជនៈ … ជា​គន្ថៈ ជាអកុសល … ជា​ឱឃៈ ជា​យោ​គៈ ជា​នី​វរ​ណៈ​…។ កុសលធម៌​មិនមែន​ជា​បរា​មា​សៈ អាស្រ័យ​នូវ​កុសលធម៌​មិនមែន​ជា​បរា​មា​សៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​អាសវ​គោ​ច្ឆ​កៈ​ដែរ។ ទិដ្ឋិ​មិនកើត​ឡើង ព្រោះ​អាស្រ័យ​នូវ​ទិដ្ឋិ​ទេ។

ចប់ កុសល​ត្តិ​កឆគោ​ច្ឆ​កទុ​កៈ។


កុសល​ត្តិ​កសា​រម្ម​ណទុ​កៈ


 [៤១៤] កុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ អាស្រ័យ​នូវ​កុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ អាស្រ័យ​នូវ​អកុសលធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ អាស្រ័យ​នូវ​អព្យាកតធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤១៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 637832251316847552
ទៅកាន់ទំព័រ៖