ព្រះត្រៃបិដក ភាគ ១០៧
[៥៨៨] អព្យាកតធម៌មិនមានឧត្តរៈ ជាបច្ច័យនៃអព្យាកតធម៌មិនមានឧត្តរៈ ដោយអារម្មណប្បច្ច័យ អព្យាកតធម៌មិនមានឧត្តរៈ ជាបច្ច័យនៃកុសលធម៌មិនមានឧត្តរៈ ដោយអារម្មណប្បច្ច័យ។
[៥៨៩] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ឯបញ្ហាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ កុសលត្តិកសឧត្តរទុកៈ។
កុសលត្តិកសរណទុកៈ
[៥៩០] អកុសលធម៌ប្រកបដោយរណៈ (លាមក) អាស្រ័យនូវអកុសលធម៌ប្រកបដោយរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៩១] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៥៩២] កុសលធម៌មិនមានរណៈ អាស្រ័យនូវកុសលធម៌មិនមានរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637832266170673497
ទៅកាន់ទំព័រ៖