ព្រះត្រៃបិដក ភាគ ១០៧

វេទនា​ត្តិ​កស​រណ​ទុ​កៈ


 [៥៩៧] ធម៌​ដែល​សម្បយុត្ត​ដោយ​សុខវេទនា ប្រកបដោយ​រណៈ អាស្រ័យ​នូវ​ធម៌​ដែល​សម្បយុត្ត​ដោយ​សុខវេទនា ប្រកបដោយ​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែល​សម្បយុត្ត​ដោយ​ទុក្ខវេទនា ប្រកបដោយ​រណៈ អាស្រ័យ​នូវ​ធម៌ ដែល​សម្បយុត្ត​ដោយ​ទុក្ខវេទនា ប្រកបដោយ​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែល​សម្បយុត្ត​ដោយ​វេទនា​មិនជា​ទុក្ខ មិនជា​សុខ ប្រកបដោយ​រណៈ អាស្រ័យ​នូវ​ធម៌ ដែល​សម្បយុត្ត​ដោយ​វេទនា​មិនជា​ទុក្ខ​មិនជា​សុខ ប្រកបដោយ​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៩៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៥៩៩] ធម៌​ដែល​សម្បយុត្ត​ដោយ​សុខវេទនា ប្រកបដោយ​រណៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​សម្បយុត្ត​ដោយ​សុខវេទនា ប្រកបដោយ​រណៈ ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែល​សម្បយុត្ត​ដោយ​ទុក្ខវេទនា ប្រកបដោយ​រណៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​សម្បយុត្ត​ដោយ​ទុក្ខវេទនា ប្រកបដោយ​រណៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​សម្បយុត្ត​ដោយ​ទុក្ខវេទនា ប្រកបដោយ​រណៈ ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 637832266892466116
ទៅកាន់ទំព័រ៖