[៩៣៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៩៣៩] ធម៌ជាហេតុ បា្រសចាកហេតុ ជាបច្ច័យនៃធម៌មិនមែនជាហេតុ បា្រសចាកហេតុ ដោយហេតុប្បច្ច័យ។
[៩៤០] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៤។
បញ្ហាវារៈ ក្នុងកុសលត្តិកៈយ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ ហេតុទុកហេតុសម្បយុត្តទុកៈ។
ហេតុទុកហេតុសហេតុកទុកៈ
[៩៤១] ធម៌ជាហេតុ ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌ជាហេតុ ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ១ គ្រប់បច្ច័យទាំងអស់។
[៩៤២] ធម៌មិនមែនជាហេតុ ប្រព្រឹត្តទៅជាមួយនឹងហេតុ ទាំងមិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ប្រព្រឹត្តទៅជាមួយនឹងហេតុ ទាំងមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ១ គ្រប់បច្ច័យទាំងអស់។
ចប់ ហេតុទុកហេតុសហេតុកទុកៈ។