ព្រះត្រៃបិដក ភាគ ១០៧
ហេតុទុកសប្បច្ចយទុកៈ
[៩៤៧] ធម៌ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ អាស្រ័យនូវធម៌ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាហេតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ អាស្រ័យនូវធម៌មិនមែនជាហេតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ អាស្រ័យនូវធម៌ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យផង មិនមែនហេតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៩៤៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[៩៤៩] ធម៌ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ជាបច្ច័យនៃធម៌ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ដោយហេតុប្បច្ច័យ។
[៩៥០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ឯបញ្ហាវារៈ បណ្ឌិត គប្បីឲ្យពិសា្ដរយ៉ាងនោះផងចុះ។
ចប់ ហេតុទុកសប្បច្ចយទុកៈ។
ID: 637832330273910495
ទៅកាន់ទំព័រ៖