ព្រះត្រៃបិដក ភាគ ១០៧

សហេតុក​ទុក​ហេតុ​ទុ​កៈ
 [១០៣៧] ធម៌​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១ គ្រប់​បច្ច័យ​ទាំងអស់។
 [១០៣៨] ធម៌​មិនមែន​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ អាស្រ័យ​នូវ​ធម៌ មិនមែន​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ សហេតុក​ទុក​ហេតុ​ទុ​កៈ។


ហេតុ​សម្បយុត្ត​ទុក​ហេតុ​ទុ​កៈ


 [១០៣៩] ហេតុ​ធម៌​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ហេតុ​ធម៌ ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
 [១០៤០] នហេតុ​ធម៌ ប្រកបដោយ​ហេតុ អា​ស្រ័យ​នូវ​នហេតុ​ធម៌ ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ ហេតុ​សម្បយុត្ត​ទុក​ហេតុ​ទុ​កៈ។


ហេតុ​សហេតុក​ទុក​ហេតុ​ទុ​កៈ


 [១០៤១] ហេតុ​ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ អាស្រ័យ​នូវ​ហេតុ​ធម៌ ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 637832338240250120
ទៅកាន់ទំព័រ៖