ព្រះត្រៃបិដក ភាគ ១០៧
[៣៨៤] កុសលធម៌មិនមានអាសវៈ ជាបច្ច័យនៃអព្យាកតធម៌មិនមានអាសវៈ ដោយអនន្តរប្បច្ច័យ។ អព្យាកតធម៌មិនមានអាសវៈ ជាបច្ច័យនៃអព្យាកតធម៌មិនមានអាសវៈ ដោយអនន្តរប្បច្ច័យ។
[៣៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុងសហជាតប្បច្ច័យ មានវារៈ២ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ២ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះផងចុះ។
ចប់ កុសលត្តិកសាសវទុកៈ។
កុសលត្តិកអាសវសម្បយុត្តទុកៈ
[៣៨៦] អកុសលធម៌ប្រកបដោយអាសវៈ អាស្រ័យនូវអកុសលធម៌ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី សម្បយុត្តវារៈក្តី បញ្ហាវារៈក្តី សុទ្ធតែមានវារៈ១។
ID: 637832237998680999
ទៅកាន់ទំព័រ៖