ព្រះត្រៃបិដក ភាគ ១០៧
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[៣៩០] កុសលធម៌ ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃកុសលធម៌ ដែលប្រាសចាកអាសវៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃអព្យាកតធម៌ ដែលប្រាសចាកអាសវៈ ដោយហេតុប្បច្ច័យ។ អព្យាកតធម៌ ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃអព្យាកតធម៌ ដែលប្រាសចាកអាសវៈ ដោយហេតុប្បច្ច័យ។
[៣៩១] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ។
ចប់ កុសលត្តិកអាសវសម្បយុត្តទុកៈ។
កុសលត្តិកអាសវសាសវទុកៈ
[៣៩២] អកុសលធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវអកុសលធម៌ជាអាសវៈទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ។
[៣៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ID: 637832238572542473
ទៅកាន់ទំព័រ៖