ព្រះត្រៃបិដក ភាគ ១០៩

មាន​វារៈ៣។ ធម៌​ជាហេតុ ជាកុសល​ក្តី មិនមែន​ជាហេតុ ជាកុសល​ក្តី ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២២៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។ ឯបញ្ហា​វារៈ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [២២៦] ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​ជាហេតុ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​ជាហេតុ ជាអកុសល​ផង មិនមែន​ជាហេតុ ជាអកុសល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២២៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី និស្សយ​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [២២៨] ធម៌​ជាហេតុ ជាអកុសល ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637832958731115397
ទៅកាន់ទំព័រ៖