ព្រះត្រៃបិដក ភាគ ១០៩
ហេតុទុកវេទនាត្តិកៈ នហេតុទុកវេទនាត្តិកៈ
[២៣៣] ធម៌មិនមែនជាហេតុ មិនមែនប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ជាហេតុ ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ មិនមែនប្រកបដោយសុខវេទនា អាស្រ័យនូវធម៌មិនមែនជាហេតុ ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[២៣៥] ធម៌មិនមែនជាហេតុ មិនមែនប្រកបដោយទុក្ខវេទនា អាស្រ័យនូវធម៌ជាហេតុ ប្រកបដោយទុក្ខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៣៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣ សេចក្តីពិស្តារ មានគ្រប់ៗបទ។
[២៣៧] ធម៌មិនមែនជាហេតុ មិនមែនប្រកបដោយអទុក្ខមសុខវេទនា អាស្រ័យនូវធម៌ជាហេតុ ប្រកបដោយអទុក្ខមសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៣៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣ សេចក្តីពិស្តារ មានគ្រប់ៗបទ។
ID: 637832959379501225
ទៅកាន់ទំព័រ៖