ព្រះត្រៃបិដក ភាគ ១១

ត្រូវ​បោស​វច្ចកុដិ​ចេញ​ ​បើ​គ្មាន​ទឹក​សម្រាប់​ឆាន់​ ​អន្តេវាសិក​ ​ត្រូវ​ដំ​កល់​ទឹក​សម្រាប់​ឆាន់​ទុក​ ​បើ​គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់​ ​អន្តេវាសិក​ត្រូវ​ដំ​កល់​ទឹក​សម្រាប់​ប្រើប្រាស់​ ​បើ​ទឹក​ក្នុង​ក្អម​សម្រាប់​ជម្រះ​គ្មាន​ ​អន្តេវាសិក​ ​ត្រូវ​ចាក់ទឹក​ក្នុង​ក្អម​សម្រាប់​ជម្រះ​ ​បើ​សេចក្តី​អផ្សុក​កើតឡើង​ដល់​អាចារ្យ​ ​អន្តេវាសិក​ ​ត្រូវ​បំបាត់​ដោយខ្លួនឯង​ ​ឬ​ត្រូវឲ្យ​គេ​ជួយ​បំបាត់​ ​ឬ​ធ្វើ​ធម្មកថា​ ​ដល់​អាចារ្យ​នោះ​ ​បើ​សេចក្តី​សង្ស័យ​កើតឡើង​ដល់​អាចារ្យ​ ​អន្តេវាសិក​ត្រូវ​បន្ទោបង់​ដោយខ្លួនឯង​ ​ឬ​ត្រូវឲ្យ​គេ​ជួយ​បន្ទោបង់​ ​ឬ​ធ្វើ​ធម្មកថា​ដល់​អាចារ្យ​នោះ​ ​បើ​ទិដ្ឋិ​ ​(​សេចក្តី​យល់​ខុស​)​ ​កើតឡើង​ដល់​អាចារ្យ​ ​អន្តេវាសិក​ ​ត្រូវ​ដោះស្រាយ​ដោយខ្លួនឯង​ ​ឬ​ត្រូវឲ្យ​គេ​ជួយ​ដោះស្រាយ​ ​ឬ​ធ្វើ​ធម្មកថា​ដល់​អាចារ្យ​នោះ​ ​បើ​អាចារ្យ​ត្រូវ​គរុកាបត្តិ​ ​គួរ​ដល់​បរិវាសកម្ម​ ​អន្តេវាសិក​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​សង្ឃ​គប្បី​ឲ្យ​បរិវាសកម្ម​ដល់​អាចារ្យ​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​អាចារ្យ​គួរ​ដល់​មូលា​យ​បដិ​កស្ស​នៈ​ ​(​ទាញ​មក​ដាក់​ក្នុង​មូលា​បត្តិ​)​ ​អន្តេវាសិក​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​សង្ឃ​គប្បី​ទាញ​អាចារ្យ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​អាចារ្យ​គួរ​ដល់​មានត្ត​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636805701193471307
ទៅកាន់ទំព័រ៖