ព្រះត្រៃបិដក ភាគ ១១
របស់អន្តេវាសិក ត្រូវឲ្យស្បង់សម្រាប់ស្លៀក ត្រូវឲ្យសង្ឃាដិ ត្រូវនាំយកតាំងសម្រាប់ផ្ទះជាទីរក្សាកាយមកមុន ហើយក្រាលអាសនៈចាំ ត្រូវដំកល់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង ត្រូវសួរអន្តេវាសិក ដោយទឹកសម្រាប់ឆាន់ អន្តេវាសិកនៅក្នុងវិហារណា បើវិហារនោះមានសម្រាម បើអាចារ្យអាច (នឹងសំអាតបាន) ត្រូវសំអាត កាលនឹងសំអាតវិហារ ត្រូវនាំយកបាត្រ និងចីវរចេញមុន ទៅទុកដាក់ក្នុងទីដ៏សមគួរ។បេ។ បើគ្មានទឹកក្នុងក្អមសម្រាប់ជម្រះ អាចារ្យត្រូវចាក់ទឹកទៅក្នុងក្អមសម្រាប់ជម្រះ បើសេចក្តីអផ្សុក កើតឡើងដល់អន្តេវាសិក អាចារ្យត្រូវរម្ងាប់ដោយខ្លួនឯង ឬត្រូវឲ្យគេជួយរម្ងាប់ ឬធ្វើធម្មកថាដល់អន្តេវាសិកនោះ បើសេចក្តីសង្ស័យ កើតឡើងដល់អន្តេវាសិក អាចារ្យត្រូវបន្ទោបង់ដោយខ្លួនឯង ឬត្រូវឲ្យគេជួយបន្ទោបង់ ឬធ្វើធម្មកថាដល់អន្តេវាសិកនោះ បើទិដ្ឋិ (អាក្រក់) កើតឡើង ដល់អន្តេវាសិក អាចារ្យត្រូវដោះស្រាយដោយខ្លួនឯង ឬត្រូវឲ្យគេជួយដោះស្រាយ ឬធ្វើធម្មកថាដល់អន្តេវាសិកនោះ បើអន្តេវាសិកត្រូវគរុកាបត្តិ
ID: 636805704272047391
ទៅកាន់ទំព័រ៖