ព្រះត្រៃបិដក ភាគ ១១

 [​១៥២​]​ ​ដូចម្តេច​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​ ​ប្រកបដោយ​ធម៌១០យ៉ាង​។​ ​មាន​ភិក្ខុ​ត្រូវ​បារាជិក​ ​អង្គុយ​ក្នុង​បរិសទ្យ​នោះ១​ ​មាន​ពាក្យ​ពណ៌នា​ ​អំពី​ភិក្ខុ​ត្រូវ​បារាជិក​ ​ដែល​សង្ឃ​ធ្វើមិនទាន់​ស្រេច១​ ​មាន​ភិក្ខុ​អ្នកពោល​លាសិក្ខា​ ​អង្គុយ​ក្នុង​បរិសទ្យ១​ ​មាន​ពាក្យ​ពណ៌នា​ ​អំពី​ភិក្ខុ​អ្នកពោល​លាសិក្ខា​ ​ដែល​សង្ឃ​ធ្វើមិនទាន់​ស្រេច១​ ​ភិក្ខុ​មិន​ចូល​មក​ព្រមព្រៀង​គ្នា​ប្រកបដោយ​ធម៌១​ ​ភិក្ខុ​ត្រឡប់​សើរើ​សេចក្តី​ព្រមព្រៀង​ ​ដែល​ប្រកបដោយ​ធម៌១​ ​មាន​ពាក្យ​ពណ៌នា​ ​អំពី​ការ​ត្រឡប់​សើរើ​សេចក្តី​ព្រមព្រៀង​ប្រកបដោយ​ធម៌​ ​ដែល​សង្ឃ​បាន​ធ្វើ​ស្រេចហើយ១​ ​មាន​ភិក្ខុ​ដែល​សង្ឃ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ដោយ​សីលវិបត្តិ១​ ​មាន​ភិក្ខុ​ដែល​សង្ឃ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ដោយ​អាចារ​វិបត្តិ១​ ​មាន​ភិក្ខុ​ដែល​សង្ឃ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ដោយ​ទិដ្ឋិ​វិបត្តិ១​ ​នេះ​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​ ​ប្រកបដោយ​ធម៌១០យ៉ាង​។​
 [​១៥៣​]​ ​ដូចម្តេច​ហៅថា​ ​ភិក្ខុ​ត្រូវ​បារាជិក​ ​អង្គុយ​ក្នុង​បរិសទ្យ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​រមែង​មានការ​ត្រូវអាបត្តិ​បារាជិក​ ​ដោយ​អាការ​ណា​ ​ដោយ​ភេទ​ណា​ ​ដោយ​និមិត្ត​ណា​ ​ឯ​ភិក្ខុ​រមែង​ឃើញ​ភិក្ខុ​ដែល​ត្រូវអាបត្តិ​បារាជិក​ ​ដោយ​អាការ​នោះ​ ​ដោយ​ភេទ​នោះ​ ​ដោយ​និមិត្ត​នោះ​ ​បើ​ភិក្ខុ​មិនបាន​ឃើញ​ភិក្ខុ​ដែល​ត្រូវអាបត្តិ​បារាជិក​ ​(​នោះ​)​ ​ទេ​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636805727783192152
ទៅកាន់ទំព័រ៖