ព្រះត្រៃបិដក ភាគ ១១

 [​២២៦​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​បានឃើញ​ភិក្ខុ​ហើយ​ ​ផ្តូ​របា​ត្រ​ប្រាប់ថ្លៃ​បាត្រ​។​ ​ភិក្ខុ​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបើ​ ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​ឃើញ​ភិក្ខុ​ហើយ​ផ្តូ​របា​ត្រ​ ​រួច​ប្រាប់ថ្លៃ​បាត្រ​សោះ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​ឃើញ​ភិក្ខុ​ហើយ​ផ្តូ​របា​ត្រ​ ​រួច​ប្រាប់ថ្លៃ​បាត្រ​ទេ​ ​ភិក្ខុនី​ណា​ប្រាប់ថ្លៃ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​ឃើញ​ភិក្ខុ​ហើយ​បើក​បាត្រ​បង្ហាញ​ ​ប្រសិនបើ​មាន​អាមិសៈ​ណា​នៅក្នុង​បាត្រ​ ​ត្រូវ​និមន្ត​ភិក្ខុ​ ​ដោយ​អាមិសៈ​នោះ​ចុះ​។​
 [​២២៧​]​ ​សម័យ​នោះ​ឯង​ ​មាន​និមិត្ត​របស់​បុរស​ដែលគេ​ចោល​ក្នុង​ច្រក​ក្នុង​ក្រុង​សាវត្ថី​។​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូល​ទៅ​គយគន់​និមិត្ត​នោះ​ដោយ​ផ្ចិតផ្ចង់​។​ ​មនុស្ស​ទាំងឡាយ​ធ្វើ​សម្លេង​ហ៊ោ​។​ ​ភិក្ខុនី​ទាំងនោះ​ ​ក៏​មាន​សេចក្តី​អៀនខ្មាស​។​ ​ទើប​ភិក្ខុនី​ទាំងអម្បាល​នោះ​ ​ចូល​ទៅកាន់​លំនៅ​ ​(​ភិក្ខុនី​)​ ​ប្រាប់​សេចក្តី​នុ៎ះ​ ​ដល់​ភិក្ខុនី​ផងគ្នា​។​ ​ភិក្ខុនី​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបើ​ភិក្ខុនី​
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 636805766111124384
ទៅកាន់ទំព័រ៖