ព្រះត្រៃបិដក ភាគ ១១

 [​៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ដទៃ​នៅ​មាន​ទៀត​ ​គ្រូ១ពួក​ក្នុង​លោក​នេះ​ ​មាន​ធម្មទេសនា​មិន​បរិសុទ្ធ​ ​តែ​ប្តេជ្ញា​ថា​ ​អញ​មាន​ធម្មទេសនា​បរិសុទ្ធ​ខ្លះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាវ័ក​ ​តែង​រក្សា​គ្រូ​បែបនេះ​ ​ដោយ​ធម្មទេសនា​។​ ​ឯ​គ្រូ​បែបនេះ​ ​តែង​នឹក​សង្ឃឹម​នូវ​ការ​រក្សា​អំពី​ពួក​សាវ័ក​ដោយ​ធម្មទេសនា​។​
 [​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ដទៃ​នៅ​មាន​ទៀត​ ​គ្រូ១ពួក​ក្នុង​លោក​នេះ​ ​មាន​វេយ្យាករណ៍​មិន​បរិសុទ្ធ​ ​តែ​ប្តេជ្ញា​ថា​ ​អញ​មាន​វេយ្យាករណ៍​បរិសុទ្ធ​ខ្លះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សាវ័ក​ ​តែង​រក្សា​គ្រូ​បែបនេះ​ ​ដោយ​វេយ្យាករណ៍​។​ ​ឯ​គ្រូ​បែបនេះ​ ​តែង​នឹក​សង្ឃឹម​នូវ​ការ​រក្សា​ ​អំពី​ពួក​សាវ័ក​ដោយ​វេយ្យាករណ៍​។​
 [​៤០​]​ ​ម្នាល​មោគ្គល្លាន​ ​ពាក្យ​ដទៃ​នៅ​មាន​ទៀត​ ​គ្រូ១ពួក​ក្នុង​លោក​នេះ​ ​មាន​ញាណទស្សនៈ​មិន​បរិសុទ្ធ​ ​តែ​ប្តេជ្ញា​ថា​ ​អញ​មាន​ញាណទស្សនៈ​បរិសុទ្ធ​ខ្លះ​ ​ថា​ញាណទស្សនៈ​របស់​អញ​ ​បរិសុទ្ធ​ផូរផង់​ ​ឥតមាន​សៅហ្មង​ខ្លះ​។​ ​សាវ័ក​ទាំងឡាយ​ ​តែង​ដឹង​គ្រូ​នោះ​យ៉ាងនេះ​ថា​ ​គ្រូ​ដ៏​ចំរើន​នេះ​ ​មាន​ញាណទស្សនៈ​មិន​បរិសុទ្ធ​ ​តែ​ប្តេជ្ញា​ថា​ ​អញ​មាន​ញាណទស្សនៈ​បរិសុទ្ធ​ខ្លះ​ ​ថា​ញាណទស្សនៈ​របស់​អញ​ ​បរិសុទ្ធ​ផូរផង់​ ​ឥតមាន​សៅហ្មង​ខ្លះ​ ​ដូច្នេះ​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636805104475180973
ទៅកាន់ទំព័រ៖