ព្រះត្រៃបិដក ភាគ ១១
មិនសមបើភិក្ខុនី នឹងដើរទៅប៉ះភិក្ខុទេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនត្រូវឲ្យប៉ះភិក្ខុឡើយ ភិក្ខុនីណាឲ្យប៉ះ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ដែលឃើញភិក្ខុហើយ ត្រូវចៀសចេញអំពីចម្ងាយ បើកផ្លូវឲ្យ។
[២២៥] សម័យនោះ មានស្ត្រីម្នាក់ ជាស្រីប្តីលែង ហើយមានផ្ទៃដោយសហាយ។ ស្រីនោះ រំលូតកូនចេញហើយ បាននិយាយពាក្យនេះ នឹងភិក្ខុនីជាកុលុបកីថា បពិត្រលោកម្ចាស់ លោកម្ចាស់សូមដាក់កូនខ្ចីនេះ ក្នុងបាត្រយកទៅចុះ។ ភិក្ខុនីនោះ ដាក់កូនខ្ចីនោះក្នុងបាត្រ ហើយបិទបាំងនឹងសង្ឃាដិដើរទៅ។ សម័យនោះឯង មានបិណ្ឌចារិកភិក្ខុ១រូប សមាទានថា បើអាត្មាអញបានចង្ហាន់ជាដម្បូងណា ហើយមិនទាន់បានឲ្យចង្ហាន់នោះដល់ភិក្ខុក្តី ភិក្ខុនីក្តី អាត្មាអញក៏មិនបរិភោគ។ លំដាប់នោះ ភិក្ខុនោះ បានឃើញភិក្ខុនីនោះហើយ និយាយពាក្យនេះថា ហ៏នាង នាងទទួលយកចង្ហាន់ចុះ។ ភិក្ខុនីឆ្លើយថា ណ្ហើយ លោកម្ចាស់។ ភិក្ខុនោះ និយាយពាក្យនេះនឹងភិក្ខុនីនោះ អស់វារៈពីរដងថា ហ៏នាង ចូរនាង
ID: 636805765541991832
ទៅកាន់ទំព័រ៖