ព្រះត្រៃបិដក ភាគ ១១
ពោលដាស់តឿនភិក្ខុនីសង្ឃ កាលបើឃើញច្បាស់ហើយ នឹងសម្តែងចេញ។ បពិត្រលោកម្ចាស់ទាំងឡាយ។បេ។ បពិត្រលោកម្ចាស់ទាំងឡាយ ភិក្ខុនីសង្ឃ សូមបវារណានឹងភិក្ខុសង្ឃ ដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី បពិត្រលោកម្ចាស់ទាំងឡាយ សូមភិក្ខុសង្ឃ អាស្រ័យសេចក្តីអនុគ្រោះ ពោលដាស់តឿនភិក្ខុនីសង្ឃ កាលបើឃើញច្បាស់ហើយ នឹងសម្តែងចេញ។
[២៥៤] សម័យនោះឯង ភិក្ខុនីទាំងឡាយឃាត់ឧបោសថ ឃាត់បវារណារបស់ពួកភិក្ខុ ធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិរណ៍) ផ្តើមអនុវាទាធិរណ៍ ឲ្យភិក្ខុធ្វើឱកាស (ដើម្បីចោទ) ចោទ (ភិក្ខុ) រំលឹក (ភិក្ខុ)។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវឃាត់ឧបោសថរបស់ភិក្ខុ សូម្បីឃាត់ហើយ ក៏ឈ្មោះថា មិនបានឃាត់ឡើយ កាលបើឃាត់ ត្រូវអាបត្តិទុក្កដ ភិក្ខុនីមិនត្រូវឃាត់បវារណា សូម្បីឃាត់ហើយ ក៏ឈ្មោះថា មិនបានឃាត់ កាលបើឃាត់ ត្រូវអាបត្តិទុក្កដ ភិក្ខុនីមិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណ៍) សូម្បីធ្វើហើយ ក៏ឈ្មោះថា មិនបានធ្វើ កាលបើធ្វើ ត្រូវអាបត្តិទុក្កដ ភិក្ខុនីមិនត្រូវផ្តើមអនុវាទាធិករណ៌ សូម្បីផ្តើមហើ ក៏ឈ្មោះថា មិនបានផ្តើម កាលបើផ្តើម
ID: 636805773516957974
ទៅកាន់ទំព័រ៖