ព្រះត្រៃបិដក ភាគ ១១

សំឡេង​ខ្លាំង​ ​សំឡេង​ស្វាធ្យាយ​នោះ​ ​គឺជា​សំឡេង​នោះ​ឯង​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ហៅ​ភិក្ខុ​ទាំងនោះ​មក​តាម​ពាក្យ​តថាគត​ថា​ ​ព្រះ​សាស្តា​ឲ្យ​ហៅ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ទទួល​ពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា​ ​ករុណា​ព្រះអង្គ​ ​រួចហើយ​ ​ក៏​ចូល​សំដៅ​ទៅ​រក​ភិក្ខុ​ទាំងឡាយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ភិក្ខុ​ទាំងនោះ​ថា​ ​ព្រះ​សាស្តា​ត្រាស់​ឲ្យ​ហៅ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ទទួល​ស្តាប់​ពាក្យ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​យ៉ាងនេះ​ហើយ​អាវុសោ​ ​រួចហើយ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាប​បង្គំ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​តម្រាស់​នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកណា​ព្យាយាម​សម្លាប់​តថាគត​ ​សេចក្តី​ព្យាយាម​សម្លាប់​របស់​អ្នកនោះ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​ឱកាស​ ​(​គួរ​ធ្វើ​បាន​ឡើយ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​តថាគត​ទាំងឡាយ​ ​មិនដែល​បរិនិព្វាន​ ​ដោយ​សេចក្តី​ព្យាយាម​របស់​អ្នកដទៃ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រូ​ក្នុង​លោក​នេះ​ ​មាន៥ពួក​គ្រូ​ទាំង៥ពួក​នោះ​ ​គឺ​គ្រូ​ណាខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រូ១ពួក​ក្នុង​លោក​នេះ​ ​មាន​សីល​មិន​បរិសុទ្ធ​ ​តែ​ប្តេជ្ញា​ថា​ ​អញ​មាន​សីល​បរិសុទ្ធ​ខ្លះ​ ​ថា​សីល​
ថយ | ទំព័រទី ៤៤ | បន្ទាប់
ទៅកាន់ទំព័រ៖