ព្រះត្រៃបិដក ភាគ ១១

នូវ​សេចក្តី​ទុក្ខ​ ​ជិតនឹង​ស្លាប់​ផង​ ​ព្រោះ​ការ​ទំពាស៊ី​ក្រអៅឈូក​នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​ពួក​ដំរី​ក្មេង​ ​គឺ​ដំរី​ស្ទាវ​ ​និង​កូន​ដំរី​តែង​យក​តម្រាប់​ដំរី​ធំ​ទាំងនោះ​ ​ក៏​នាំគ្នា​ចុះ​កាន់​ស្រះ​នោះ​ ​ហើយ​ដក​យក​ក្រអៅឈូក​ដោយ​ប្រមោយ​ ​តែ​មិនបាន​លាង​ទឹក​ឲ្យ​ស្អាត​ ​ហើយក៏​ទំពា​លេប​ទាំង​ភក់​ទៅ​។​ ​ក្រអៅឈូក​នោះ​ ​ក៏​មិន​នាំឲ្យកើត​សម្បុរ​ ​និង​កំឡាំង​ដល់​ដំរី​ទាំងនោះ​ឡើយ​។​ ​(​ដំរី​ស្ទាវ​ ​និង​កូន​ដំរី​ទាំងឡាយ​)​ ​តែង​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​សេចក្តី​ទុក្ខ​ជិតនឹង​ស្លាប់​ ​ព្រោះ​ការ​ទំពាស៊ី​របស់​មិន​ស្អាត​នោះ​ជាហេតុ​ ​(​យ៉ាងណាមិញ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​ ​ដែល​ធ្វើតាម​តថាគត​ ​នឹង​ដល់​សេចក្តី​លំបាក​ ​ស្លាប់​អសារឥតការ​ ​យ៉ាងនោះ​ដែរ​។​
​[​៦១​]​ ​កាល​ដំរី​ធំ​រក្សា​ហ្វូង​ ​គាស់រំលើង​ផែនដី​ ​ទំពាស៊ី​ក្រអៅឈូក​ក្នុង​ស្រះ​ ​កូន​ដំរី​ធ្វើតាម​ដំរី​ធំ​នោះ​ ​ក៏​ទំពាស៊ី​ក្រអៅឈូក​ទាំង​ភក់​ ​ដល់​នូវ​សេចក្តី​ស្លាប់​ ​យ៉ាងណាមិញ​ ​ទេវទត្ត​ ​ដែល​ធ្វើតាម​តថាគត​ ​ក៏​ដល់​សេចក្តី​លំបាក​ ​ហើយនិង​ស្លាប់​ ​យ៉ាងនោះ​ដែរ​។​ ​

 [​៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៨ប្រការ​ ​ទើប​គួរ​ដល់​នូវ​ទូត​កម្ម​បាន​។​ ​អង្គ៨ប្រការ​នោះ​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636805115050975874
ទៅកាន់ទំព័រ៖